សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា៖ ផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ហើយបុគ្គលិកស្ថាប័នរដ្ឋ និងឯកជនទាំងអស់តម្រូវអោយធ្វើការងារធម្មតា ដោយរដ្ឋាភិបាលនឹងផ្តល់ថ្ងៃឈប់សំរាក៥ថ្ងៃវិញនៅពេលក្រោយ។


