តើអ្នកមានជំងឺទឹកនោមផ្អែមមែនទេ? ពេលខ្លះអ្នកមានអារម្មណ៍ធុញថប់នឹងការលេបថ្នាំណាស់មែនទេ? តើអ្នកមានអារម្មណ៍ខ្លាចក្នុងការមុតរបស់ណាមួយប៉ះពាល់នឹងស្បែកអ្នកតើមែនទេ? ថ្ងៃនេះខ្ញុំនឹងជួយដោះស្រាយនូវបញ្ហាកង្វល់របស់អ្នកទាំងអស់គ្នា។ ជាការពិតណាស់មនុស្សម្នាក់គួរតែទៅជួសឈាមពិនិត្យសុខភាពមួយឆ្នាំអោយបានពីរដង ដើម្បីអោយប្រាកដថាអ្នកមានសុខភាពល្អ រឺបើមានជំងឺគឺអាចព្យាបាលទាន់ពេលវេលា ជាពិសេសមនុស្សចាស់ព្រោះប្រព័ន្ធការពាររបស់ពួកគាត់ចុះខ្សោយ ចឹងហើយពួកគាត់ងាយនឹងទទួលជំងឺណាស់ ហើយជំងឺដែលពេញនិយមសំរាប់មនុស្សចាស់មានដូចជា ទឹកនោមប្រៃ ទឹកនោមផ្អែម លើសឈាម ជាដើម។


គ្រឿងផ្សំ
ម្រះ ១/២ផ្លែ
ទឹក ១កែវ
របៀបធ្វើ៖
យកម៉ាស៊ីនក្រឡុកមកដាក់ម្រះ នឹងទឹកមកក្រឡុកអោយម៉ត់ រួចយកស្បៃមកត្រងយកតែទឹកលាយអំបិលតិច ដើម្បីកាត់ជាតិល្វីងកុំអោយពិបាកញាុំពេក។ ត្រូវញាុំក្នុងមួយថ្ងៃពីរដង ព្រឹកមុនបាយម្ដង នឹងល្ងាចមុនបាយម្ដង ញាុំក្នុងរយះពេលមួយខែពេញរួចសឹមទៅជួសឈាមពិនិត្យលទ្ធផលម្ដងទៀត ប្រសិនបើជាតិស្ករក្នុងឈាមអ្នកនៅតែខ្ពស់អ្នកគួរតែបន្ដផឹកវារហូតដល់អ្នកទៅពិនិត្យឈាមលើកទី២ តែត្រូវចាំថាក្នុងកំឡុងពេលដែលអ្នកផឹកអ្នកមានអារម្មណ៍ថាអ្នកខ្សោយអ្នកគួរឈប់ផឹកវាហើយទៅពិនិត្យឈាមម្ដងសិន ព្រោះការផឹកទឹកម្រះនេះអាចធ្វើអោយអ្នកធ្លាក់ជាតិស្ករពេក។ ពេលជាតិស្កររបស់អ្នកមានតុល្យភាពហើយអ្នកអាចឈប់ផឹកវាបានហើយ។

