ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីកូនមួយ អ្នកនាង សុខ សោម៉ាវត្តី នៅតែបញ្ចេញកាយវិការផ្អែមល្ហែម ជាមួយនឹងកីឡាបាល់ទាត់ លី វ៉ាហេទ ដដែល។
សកម្មភាពផ្អែមល្ហែមដូចទឹកឃ្មុំ កាន់តែធ្វើឲ្យអ្នកគាំទ្រ គិតថា អ្នកនាង សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ អាចនឹងស្រលាញ់គ្នាពិតប្រាកដ ព្រោះថាបើត្រឹមតែថតខ្សែភាពយន្ត មិនមែនរូបនាង បង្ហោះវីដេអូស្និទ្ធស្នាលក្រៅឆាកជាច្រើនដង ជាមួយនឹងលោក លី វ៉ាហេទ ដល់ថ្នាក់ហ្នឹងនោះទេ។ ជាពិសេស ចំនុចមួយទៀត ដែលអាចចាប់អារម្មណ៍បាន គឺថា អ្នកនាង សុខ សោម៉ាវត្តី មិនមែនទើបតែថតជាមួយនឹង តារាប្រុសរូបសង្ហារតែម្តងនេះឯណា គឺរូបនាងតែងតែថតជាមួយនឹង តួប្រុសជាច្រើនរាប់មិនអស់ ដែលមានមុខមាត់ស្អាតសង្ហារមិនចាញ់ លោកលី វ៉ាហេទ ចុះហេតុអ្វី នាងមិនបង្ហាញភាពផ្អែមល្ហែមជាមួយពួកគេ ដូចពេលនៅជាមួយលោកលី វ៉ាហេទ ដែរ?
ជាក់ស្តែង កាលពីយប់មិញ តារាស្រីរូបនេះ បានបញ្ចេញឃ្លីបវីដេអូស៊ីអារម្មណ៍មួយទៀតហើយ ដែលឃើញ លោក លី វ៉ាហេទ បានចងសក់ឲ្យនាង មើលទៅដូចជាគូស្នេហ៍នឹងគ្នាពិតៗ។ មិនតែប៉ុណ្ណោះ រូបនាងក៏បានសរសេរថា "ចងសក់ឲ្យម្តងនិយាយច្រើនជាងឃ្មុំទៀត"។
វីដេអូមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកខ្លះ ចង់ឲ្យពួកគេស្រលាញ់គ្នាមែនទែនទៀតផង។
ទោះបីជា អ្នកនាង សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ បង្ហាញភាពស្និទ្ធស្នាល លើសពីមិត្តភក្តិរួមសិល្បៈក៏ដោយ ក៏ពួកគេមិនទាន់ប្រកាសថា ជាអ្វីនឹងគ្នាឲ្យច្បាស់នោះដែរ។ ដូច្នេះមានតែរង់ចាំមើល ដំណឹងល្អរបស់អ្នកទាំងពីរក្នុងពេលឆាប់ៗ ថាចម្លើយរបស់ពួកគេ ពិតដូចជាប្រិយមិត្តគិតដែរទេ?


ប្រភព ៖ khmerload.com
